លទ្ធផលបាក់ឌុប ២០២៦៖ បេក្ខជនប្រឡងជាប់ជាង ១២ម៉ឺននាក់ ខណៈនិទ្ទេស A មាន ២ ០២២នាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ ខែកញ្ញានេះ បានប្រកាសលទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ដោយមានបេក្ខជនប្រឡងជាប់សរុបចំនួន ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦% នៃបេក្ខជនប្រឡងសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរការប្រឡងឆ្នាំ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១ ២៣៨ នាក់ ក្នុងនោះបេក្ខនារីមានចំនួន ៨៤ ៧៣៥ នាក់។ ជាលទ្ធផល បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ២ ០២២ នាក់ និទ្ទេស B មានចំនួន ៨ ៨៤៨ នាក់ និទ្ទេស C មានចំនួន ២៣ ៤២២ នាក់ និទ្ទេស D មានចំនួន ៤៤ ៨៦៩ នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៨១៤ នាក់៕