រាជធានីភ្នំពេញ ឈ្នះពានរង្វាន់លំដាប់ពិភពលោកពីអង្គការ WHO នៅប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង” នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក (WHO)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង បានឱ្យដឹងថា ពានរង្វាន់នេះត្រូវបានប្រគល់ជូនលើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង”

ការប្រកួតប្រជែងនេះមានភាពស្វិតស្វាញយ៉ាងខ្លាំង ដោយមានទីក្រុងជាង ១៥០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាក់ពាក្យវាយតម្លៃ ប៉ុន្តែមានទីក្រុងមកពីបណ្តាប្រទេសចំនួន ៨ ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់នេះ ក្នុងនោះក៏រាប់ទាំងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕