កូនប្រុសអ្នកឧកញ៉ា ហុង ពីវ៖ រឿងខ្លះអាចរៀនពីសៀវភៅបាន ប៉ុន្តែបទពិសោធន៍ជាក់ស្តែង ត្រូវរៀនពីអ្នកដែលបានដើរផ្លូវនេះមុនយើង

ជុំវិញ​ឧកញ៉ា

កូនប្រុសអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ឈ្មោះ ហុង ធានឡុង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ចេញនូវទស្សនៈ​យល់ឃើញថា មានរឿងខ្លះអាចរៀនពីសៀវភៅបាន ប៉ុន្តែបទពិសោធន៍ជាក់ស្តែង ត្រូវរៀនពីអ្នកដែលបានដើរផ្លូវនេះមុនយើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហុង ធានឡុង បច្ចុប្បន្នកំពុងស្វែងយល់ពីការងារនៅការដ្ឋានផ្ទាល់ជាមួយឪពុក ដើម្បីត្រៀមខ្លួនសម្រាប់ទំនួលខុសត្រូវនៅថ្ងៃខាងមុខ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា លោក ហុង ធានឡុង បានបង្ហោះរូបភាពជាមួយឪពុក​ភ្ជាប់​ជាមួយ​សារបែបនេះថា៖ “ថ្ងៃនេះបានចុះការដ្ឋានជាមួយលោកប៉ា ទទួលបានការណែនាំ និងបទពិសោធន៍ល្អៗជាច្រើនពីគាត់។ មានរឿងខ្លះអាចរៀនពីសៀវភៅបាន ប៉ុន្តែបទពិសោធន៍ជាក់ស្តែង ត្រូវរៀនពីអ្នកដែលបានដើរផ្លូវនេះមុនយើង។ រាល់ការចុះការដ្ឋានជាមួយគាត់ គឺជាឱកាសមួយសម្រាប់ខ្ញុំក្នុងការយល់ដឹងកាន់តែច្រើន និងត្រៀមខ្លួនសម្រាប់ទំនួលខុសត្រូវនៅថ្ងៃខាងមុខ”។

សូមជម្រាបថា អ្នកឧកញ៉ា ហុង ពីវ គឺជាមហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពិភពថ្មី (New World Group)។ អាជីវកម្មស្នូលរបស់ អ្នកឧកញ៉ា ហុង ពីវ គឺផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការសាងសង់បុរី និងខុនដូ ក្រោមស្លាកយីហោក្រុមហ៊ុនពិភពថ្មី ដូចជា បុរីពិភពថ្មី ខុនដូពិភពថ្មីសែនសុខ និងខុនដូពិភពថ្មីកួរស្រូវ ជាដើម។ ក្រៅពីនេះ អ្នកឧកញ៉ាក៏ជាអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីផងដែរ។