នារាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តិជិតស្និទ្ធជាច្រើនរូប បានរៀបចំពិធីខួបកំណើតជូនដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

ក្នុងពិធីខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង ខាងលើនេះ គេឃើញមានវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ, អ្នកឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា ហៀង ប៊ុនប៉េង, ឧកញ៉ា ខេមរៈ សិរីមន្ត ព្រមទាំងឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ធំប្រចាំកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាប្រធានក្រុមហ៊ុន The Royal Group ដែលមានក្រុមហ៊ុនចំណុះជិត ៣០ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា អគ្គនាយករងនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕
















រូបភាព៖ The Ring

