ផែនការលក់ដីរបស់បុត្រាស្តេចម៉ាឡេស៊ី នៅសិង្ហបុរី កំពុងមានភាពស្មុគស្មាញខ្លាំង ដោយសារពន្ធជិត ២ពាន់លានដុល្លារ

អន្តរជាតិ

ពន្ធដែលអាចមានចំនួនលើសពី ១,៦ពាន់លានដុល្លារ កំពុងធ្វើឲ្យផែនការរបស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim ដែលជាបុត្រច្បងរបស់ស្តេចមហាសេដ្ឋីម៉ាឡេស៊ី Sultan Ibrahim Iskandar ដើម្បីអចលនទ្រព្យដ៏សំខាន់មួយនៅក្នុងប្រទេសសិង្ហបុរីកាន់តែមានភាពស្មុគស្មាញខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយកពន្ធនេះ ដែលត្រូវបានគេស្គាល់ថាជាការគិតថ្លៃកែលម្អដីធ្លី បានក្លាយជារឿងដ៏ស្មុគស្មាញមួយនៅក្នុងការពិភាក្សាជាមួយអ្នកទិញសក្តានុពលមួយចំនួននៃដីដែលមានទំហំរហូតដល់ ១៦,៦ ហិកតារបស់ព្រះម្ចាស់ Tunku Ismail ដែលស្ថិតនៅចន្លោះផ្លូវ Holland និងផ្លូវ Tyersall ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះកាន់តែមិនអាចទៅរួច គឺដោយសារតែព្រះអង្គម្ចាស់ Tunku Ismail ចង់ឲ្យអ្នកទិញទទួលបន្ទុកបង់ថ្លៃពន្ធដ៏ច្រើនលើសលប់នេះ។

ការចំណាយបន្ថែម និងភាពមិនប្រាកដប្រជាលើចំនួនទឹកប្រាក់ពិតប្រាកដបានធ្វើឱ្យអ្នកអភិវឌ្ឍអចលនទ្រព្យទាំងក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីមួយចំនួនខកចិត្ត ជាពិសេសដោយសារតែភាពស្មុគស្មាញនៃប្រតិបត្តិការផងដែរ។

គួរជម្រាបជូនផងដែរថា អចលនទ្រព្យដែលបានកំណត់សម្រាប់លក់ដំបូងឡើយ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ២១,១ ហិកតាឯណោះ ហើយត្រូវបានកាន់កាប់ដោយគ្រួសាររាជវង្ស Johor តាំងពីទសវត្សឆ្នាំ១៨០០ មក។