ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ

អន្តរជាតិ

ទូរស័ព្ទ iPhone បត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃលើសពី ៣ ០០០ដុល្លារ ដែលនឹងធ្វើឲ្យវាក្លាយជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុនគិតរហូតមកដល់ពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារតៃវ៉ាន់ TrendForce បានប៉ាន់ប្រមាណថា ទូរស័ព្ទបត់អេក្រង់បានដែលជាការទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក ដែលត្រូវបានគេហៅវាថា iPhone 18 Fold នេះ នឹងមានតម្លៃចាប់ផ្តើមពី ២ ០៩៩-២ ២៩៩ដុល្លារ។

យ៉ាងណាមិញ ចំពោះម៉ូដែល iPhone 18 Fold ជាមួយសមត្ថភាពខ្ពស់បំផុត អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ។ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មុនព្រឹត្តិការណ៍ចេញលក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple នៅថ្ងៃទី៩ ខាងមុខ។

ទន្ទឹមនឹងនេះ យោងតាម TrendForce រំពឹងថាទូរស័ព្ទអេក្រង់បត់ Fold របស់ Apple នេះ នឹងមានឈ្មោះថា iPhone Ultra ដោយបំពាក់មកជាមួយអេក្រង់ OLED ខាងក្រៅទំហំ ៥,៥ អ៊ីញ និងអេក្រង់ខាងក្នុងបត់បានទំហំ ៧,៨ អ៊ីញ ជាមួយកម្រិតរអិល ១២០ Hz (ហឺត)។ ទូរស័ព្ទនេះក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដំណើរការ A20 Pro ដែលជាបន្ទះឈីបថ្មីរបស់ Apple និងភ្ជាប់មកជាមួយ RAM ទំហំ ១២GB។

ជម្រាបជូនថា ទូរស័ព្ទបត់បាននេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនមក ជាមួយ iPhone 18 Pro និង Pro Max នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍នេះ។ ម៉ូដែលស្តង់ដារ iPhone 18 និងម៉ូដែលផ្សេងទៀតត្រូវបានគេរំពឹងថានឹងចេញលក់នៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ខាងមុខ៕​