ឧកញ៉ា តាំង ហ៊ួរ ចូលរួមជាមួយមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជា «សមាជិកទ្រទ្រង់»

សមាគមឧកញ៉ាកម្ពុជា

ឧកញ៉ា តាំង ហ៊ួរ អគ្គនាយកហាងពេជ្រ សុីនហេង គ្រឿងអលង្ការ បានចូលរួមជាមួយ មហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជា «សមាជិកទ្រទ្រង់»។ នេះបើតាមសេចក្តីប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ការចូលជាសមាជិករបស់ ឧកញ៉ា តាំង ហ៊ួរ នឹងក្លាយជាផ្នែកមួយក្នុងការពង្រឹង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបណ្តាញធុរកិច្ច របស់សមាគម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យធុរកិច្ច និងសង្គម-សេដ្ឋកិច្ចកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា សូមជូនពរ ឧកញ៉ា តាំង ហ៊ួរ និងក្រុមហ៊ុន ទទួលបានជោគជ័យ វិបុលភាព និងការរីកចម្រើនកាន់តែខ្ពង់ខ្ពស់ជាបន្តបន្ទាប់។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះ​ឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។

សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់​ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ​ផូរផង់របស់​ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕