មាសថ្ងៃនេះថ្លៃប៉ុន្មាន? មកមើលតម្លៃមាសថ្ងៃទី១៧ កញ្ញា ទាំងអស់គ្នា

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រាប់មាសគីឡូ មានតម្លៃ ១៣៨,៨០០ ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៧,៤៧០ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង ១តម្លឹង គឺមានតម្លៃ ៥,២០៥ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,១៥៥ ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,២០៥ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,១០៥ ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង១១:០០ នាទី ថ្ងៃទី១៧ ខែកញ្ញានេះ។

សូមជម្រាបជូនថា តម្លៃមាសអាចផ្លាស់ប្ដូររៀងរាល់ ៣០ នាទីម្ដង តាមទីផ្សារហាងឆេងអន្តរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាសយដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕