ឧកញ៉ា លី ឆេង រៀបចំពិធីសូត្រមន្ត និងប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី សាលា ប៊ែលធី អន្តរជាតិទី២៧ (សាខា ព្រែកព្នៅ បុរី លី សុវណ្ណ)

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក នៃប៊ែលធី គ្រុប បានរៀបចំពិធីសូត្រមន្ត និងប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី សាលា ប៊ែលធី អន្តរជាតិទី២៧ (សាខា ព្រែកព្នៅ បុរី លី សុវណ្ណ) កាលព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា សាលា ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបាននិមន្ត ព្រះឧត្តមធម្ម សោម ស៊ីម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ដើម្បីសូត្រមន្ត ប្រោះព្រំ លើករាសី ប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្សទាំងអស់នៃ សាលា ប៊ែលធី អន្តរជាតិទី២៧ (សាខា ព្រែកព្នៅ បុរី លី សុវណ្ណ)។

សូមជម្រាបថា សាលា ប៊ែលធី អន្តរជាតិទី២៧ (សាខា ព្រែកព្នៅ បុរី លី សុវណ្ណ) មានទីតាំង ស្ថិតនៅ ផ្លូវទំនប់កប់ស្រូវ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមានបន្ទប់សិក្សាចំនួន ១៨៤ បន្ទប់ ព្រមទាំងមានបន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បន្ទប់រ៉ូបូទិក បណ្ណាល័យ បន្ទប់ប្រឹក្សាយោបល់ សាលសហសិក្សា ជាពិសេសបានបំពាក់នូវកាំមេរ៉ាសុវត្ថិភាពគ្រប់ថ្នាក់ និងតាមជាន់នីមួយៗ។ បច្ចុប្បន្ននេះមានសិស្សានុសិស្សិបានចុះឈ្មោះចូលរៀនប្រមាណជិត ១,០០០ នាក់។