ត្រៀមឡើងភ្នំត្បែងចុងសប្តាហ៍នេះ! «បុណ្យភ្នំ» ៣ថ្ងៃពេញ ក្រោមការឧបត្ថម្ភផ្តាច់មុខពី ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ព្រះវិហារ)៖ ចុងសប្តាហ៍នេះ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខ នឹងនាំយកព្រឹត្តិការណ៍ «បុណ្យភ្នំ» មកជួបបងប្អូនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះលំហែអាកាសា ភ្នំត្បែង ខេត្តព្រះវិហារ ជាមួយសកម្មភាពកម្សាន្តជាច្រើន អមដោយការផ្សព្វផ្សាយផលិតផលខ្មែរ ទេសចរណ៍ក្នុងស្រុក និងវប្បធម៌ខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេល ៣ថ្ងៃនេះ បងប្អូននឹងបានចូលរួមសកម្មភាពសប្បាយៗជាច្រើនដូចជា៖ ល្បែងដេញចាប់ជ្រូកព្រៃ ប្រដាល់លើទឹក ជល់មាន់ខ្នាយ ការរាំលេងកម្សាន្ត និងសកម្មភាពជាច្រើនទៀត ត្រៀមបង្កើតបរិយាកាសកម្សាន្តសប្បាយ ដល់ពុកម៉ែបងប្អូន។ លើសពីនេះ បងប្អូន ក៏អាចបោះតង់ស្នាក់នៅក្នុងបរិយាកាសធម្មជាតិនៅផ្ទះលំហែអាកាសា ភ្នំត្បែង ដើម្បីទទួលយកបទពិសោធន៍កម្សាន្តនៅលើភ្នំបានពេញលេញជាងមុនផងដែរ។

ទន្ទឹមនឹងភាពសប្បាយ «បុណ្យភ្នំ» ក៏ជាឱកាសឱ្យបងប្អូនបានមកលេង និងស្គាល់តំបន់ភ្នំត្បែងកាន់តែច្បាស់ ទាំងសម្រស់ធម្មជាតិ បរិយាកាសតំបន់ភ្នំ និងភាពទាក់ទាញនៃទេសចរណ៍ក្នុងខេត្តព្រះវិហារ ព្រមទាំងបានស្គាល់សកម្មភាព និងវប្បធម៌ខ្មែរតាមរយៈព្រឹត្តិការណ៍នេះផងដែរ។

ការចូលរួមឧបត្ថម្ភផ្តាច់មុខពី ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា គឺជាផ្នែកមួយនៃការនាំផលិតផលខ្មែរឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូន តាមរយៈព្រឹត្តិការណ៍ដែលនាំមកនូវភាពសប្បាយ ព្រមទាំងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ។

កុំភ្លេច! ថ្ងៃទី២៦-២៧-២៨ ខែកញ្ញា ឆ្នាំ២០២៦ នាំគ្រួសារ នាំមិត្តភក្តិ ឡើងលេងភ្នំត្បែង និងជួបគ្នានៅ «បុណ្យភ្នំ» ផ្ទះលំហែអាកាសា ភ្នំត្បែង ខេត្តព្រះវិហារ សប្បាយពេញ ៣ថ្ងៃជាមួយ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា!