(ភ្នំពេញ)៖ នាថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2026 លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រួមជាមួយក្រុមការងារ ផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត បានចូលរួមក្នុងពិធីសែនបុកគ្រឹះ សាខាថ្មីទី 26 ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ សម្រាប់ការអភិវឌ្ឍ បន្តពង្រីកសាខាជាបន្តបន្ទាប់ ដើម្បីសម្រេចបាន 100សាខាក្នុងពេលអនាគត។

ការចាប់ផ្ដើមសាងសង់សាខាថ្មីនេះ គឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការនាំយកនូវភាពងាយស្រួល ជម្រើសផលិតផលកាន់តែសម្បូរបែប និងបទពិសោធន៍ទិញទំនិញកាន់តែប្រសើរ មកកាន់អតិថិជន។ ជាមួយគ្នានេះ ផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត ក៏បន្តផ្ដោតលើការគាំទ្រ ផលិតផលក្នុងស្រុក និងកសិករកម្ពុជា តាមរយៈការនាំយកកសិផលក្នុងស្រុកដែលមានគុណភាព មកលក់ជូនអតិថិជនកាន់តែច្រើន។ យើងជឿជាក់ថា ការគាំទ្រផលិតផលក្នុងស្រុក គឺជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់កសិកម្មក្នុងស្រុក លើកស្ទួយដល់ជីវភាពកសិករកម្ពុជា។

គួរបញ្ជាក់ថា សម្រាប់ខែតុលា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នឹងមានសាខា ២បើកដំណើរការជាផ្លូវការ រួមមាន៖ សាខាទី ១៨ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាមគ្គី ដែលនឹងបើកដំណើរការថ្ងៃ ២៣ តុលា ២០២៦ ហើយសាខាទី ១៩ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ព្រៃស ដែលនឹងបើកដំណើរការថ្ងៃ ២៨ តុលា ២០២៦។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល







