ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសពីដំណើរការលក់ដីឡៃឡុងបញ្ចុះតម្លៃរហូតដល់ ៧៥ភាគរយ ដែលមានតម្លៃចាប់ពី ៩៥០ដុល្លារ សម្រាប់គម្រោងដំណាក់កាលទី១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលបានសម្រុកអញ្ជើញមកផ្ទាល់យ៉ាងច្រើនកុះករ ដើម្បីពិនិត្យមើលទីតាំង សួរនាំព័ត៌មាន និងធ្វើការកក់ទិញដីឡូតិ៍នៅនឹងកន្លែងតែម្ដង។

ដើម្បីធានាបាននូវភាពងាយស្រួល ភាពច្បាស់លាស់ និងតម្លាភាពជូនអតិថិជនទាំងអស់ ក្រុមការងារសម្របសម្រួលបានរៀបចំឯកសារនិងទិន្នន័យយ៉ាងហ្មត់ចត់ ដោយមានកិច្ចសហការផ្ទាល់ជាមួយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រចាំការនៅទីតាំងផ្ទាល់។ ក្រៅពីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ក៏បានអញ្ជើញចុះដល់ទីតាំងផ្ទាល់ដើម្បីផ្តល់ព័ត៌មាន និងផ្តិតមេដៃរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនអតិថិជន ជាមួយក្រុមការងារក្រសួងរៀបចំដែនដីផងដែរ ដែលការណ៍នេះបានបង្កើននូវទំនុកចិត្តយ៉ាងខ្លាំងដល់អតិថិជនទាំងអស់។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចបង់ប្រាក់ចូលគណនីក្រសួងផ្ទាល់ ដើម្បីបន្តនីតិវិធីផ្ទេរសិទ្ធិកាន់កាប់ស្របច្បាប់យ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិត ឬចុះឈ្មោះទិញដីឡៃឡុងនេះ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ ០៩៦ ៩៧៣ ០៩២១, ០៨៨ ៩១៥ ១២៧៩, ០៧៨ ៩៧១ ៨១៩ ឬតាមរយៈតេឡេក្រាម (Telegram) ផ្លូវការ https://t.me/SR078971819។

















