ថ្ងៃទី ៣០ ឆាប់ៗនេះ KNN Group នឹងចាប់រង្វាន់ធំ រថយន្តJetour Dashing iDM​ ថ្មីស្រឡាង

ព័ត៌មានថ្មីៗ

កម្មវិធី «ទិញ JETOUR ឈ្នះ JETOUR» របស់ ក្រុមហ៊ុន KNN Group នឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅផ្សារទំនើបAEON Mall Sen Sok City។ កម្មវិធីនេះបង្កើតឡើងសម្រាប់អតិថិជនចាស់ និងថ្មីដែលបានទិញ ឬកក់រថយន្ត JETOUR ម៉ូឌែលណាមួយ ចាប់ពីថ្ងៃទី ០១ ដល់ ២៩ខែកញ្ញា ឆ្នាំ ២០២៦ ពី Jetour Cambodia ដែលចែកចាយដោយក្រុមហ៊ុន KNN Group ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន រួមមាន៖ រថយន្តJETOUR Dashing i-DM ដ៏ថ្មីស្រឡាង ១ គ្រឿង, នាឡិកាឆ្លាតវៃ Jetour Smart Watch ១០ រង្វាន់ និងឧបករណ៍សាកថ្មរថយន្តនៅតាមគេហដ្ឋាន (Home Chargers) ចំនួន ៥ រង្វាន់។ យើងនឹងតាមដានទាំងអស់គ្នាថាតើអតិថិជនសំណាងរូ​បណានឹង ឈ្នះរង្វាន់ធំរថយន្តដល់ថ្មី ស្រឡាងមួយគ្រឿង Jetour Dashing iDM។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរថា​​ JETOUR Dashing i-DM (PHEV) គឺជា SUV Hybrid ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប ថាមពលបើកបរដ៏ខ្លាំងក្លា និងសុវត្ថិភាពកម្រិតខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5L Turbo ដើរដោយម៉ូទ័រអគ្គិសនី បង្កើតកម្លាំងបានរហូតដល់ 360សេះ និងកម្លាំងរមួល 530Nm ផ្គុំជាមួយប្រអប់លេខ DHT ធ្វើឱ្យការបើកបរមានភាពស្ទុះខ្លាំង និងរលូនឥតខ្ចោះ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ដំណើរការដោយឈីប Snapdragon ជំនាន់ចុងក្រោយ ដែលអាចប្រើប្រាស់ Apple CarPlay និង Android Auto ឥតខ្សែ អមដោយប្រព័ន្ធសំឡេង Sony រហូតដល់ 9គ្រាប់ កញ្ចក់ការពារសំឡេងពីរជាន់ កៅអីចុចអូតូមាន Memory Seat និងប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ។ លើសពីនេះ JETOUR Dashing i-DM ផ្តល់នូវទំនុកចិត្តខ្ពស់បំផុតក្នុងការបើកបរតាមរយៈប្រព័ន្ធសុវត្ថិភាព ADAS ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព 540 ដឺក្រេ និងពោងសុវត្ថិភាពចំនួន 8។ 

ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន Jetour Cambodia បានផ្តល់ជូនការធានាយ៉ាងពិសេសលើអាគុយរហូតដល់ 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ។ 

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

សំរាប់ព័ត៏មានបន្ថែមសូមលោកអ្នកអាចទាក់ទងមកលេខ
០១៧​ ៧១៣​ ៧១៣