សម្តេចធិបតី ៖ ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម់ាណែត បានគូសរំលេចថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នាឱកាសអញ្ជើញពិនិត្យស្ថានភាពជន់លិចនៅខេត្តពាយ័ព្យប្រទេស សួរសុខទុក្ខពលរដ្ឋរងការជន់លិច និងត្រៀមវិធានការស្តារឡើងវិញក្រោយទឹកស្រក កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអញ្ជើញពិនិត្យស្ថានភាពជន់លិចនៅខេត្តពាយ័ព្យប្រទេសនេះដែរ គឺអមដំណើរជាមួយសម្តេចនាយករដ្ឋមន្រ្តី រួមមាន៖ រដ្ឋមន្រ្តីតាមក្រសួងពាក់ព័ន្ធមួយចំនួន អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។

សម្តេចនាយករដ្ឋមន្ត្រី បានអរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះផងដែរ។

ចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច ស្ថានភាពគ្រោះទឹកជំនន់ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១០ក្នុងប្រទេសកម្ពុជា ដោយបង្កឱ្យមានការខូចខាតនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)៕ អត្ថបទ៖ហ្សាលីន