ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឆ្លៀតពេលចុះទស្សនកិច្ចរោងចក្រផលិតទឹកដោះគោ និងរោងចក្រកែច្នៃអំបិល របស់ឧកញ៉ា កែវ មុំ

ជុំវិញ​ឧកញ៉ា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញឆ្លៀតពេលចុះទស្សនកិច្ចរោងចក្រផលិតទឹកដោះគោប្រអប់ម៉ាក Peekaboo និងរោងចក្រកែច្នៃអំបិល របស់ឧកញ៉ា កែវ មុំ ដើម្បីសិក្សាអំពីលទ្ធភាពដែលអាចជួយដល់វិស័យ SME។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូលអិលធីឌី បានឱ្យដឹងលើបណ្តាញ​សង្គម​ហ្វេសប៊ុក​បែបនេះថា៖ “ថ្ងៃនេះមានកិត្តិយសណាស់ ដែលឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម ចេញពីកាន់បិណ្យនៅខេត្តកំពត និងកែប បានឆ្លៀតពេលវេលាដ៏មានតម្លៃចូលទស្សនកិច្ចរោងចក្រផលិតទឹកដោះគោប្រអប់ម៉ាក Peekaboo និងរោងចក្រកែច្នៃអំបិល របស់ខ្ញុំ ដើម្បីសិក្សាអំពីលទ្ធភាពដែលអាចជួយដល់វិស័យ SME អ្នកផលិតនៅក្នុងស្រុកឱ្យមានការរីកចម្រើន ដើម្បីជួយទ្រទ្រង់ចរន្តសេដ្ឋកិច្ចជាតិ ឱ្យមានលំហូរកាន់តែខ្លាំងនៅក្នុងប្រទេសខ្មែរ”។

សូមជម្រាបថា នាព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត៕