មាសថ្ងៃនេះបន្តធ្លាក់ថ្លៃ ដោយមាសគីឡូលក់ចេញត្រឹម ១៣៣,៦០០ ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបន្តធ្លាក់ចុះបន្ថែមទៀត ដោយសម្រាប់មាសគីឡូ មានតម្លៃ ១៣៣,៦០០ ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣២,២៧០ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង ១តម្លឹង គឺមានតម្លៃ ៥,០១០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៦០ ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,០១០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៣៥ ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង ០៩:០០ នាទី ថ្ងៃទី២៩ ខែកញ្ញា នេះ។

សូមជម្រាបជូនថា តម្លៃមាសអាចផ្លាស់ប្ដូរ រៀងរាល់ ៣០នាទីម្ដង តាមទីផ្សារហាងឆេងអន្តរជាតិ ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាសយដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕