តម្លៃមាសពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយ

អន្តរជាតិ

តម្លៃមាសក្នុងមួយអោនបានធ្លាក់ចុះរហូតដល់ ១៧០ដុល្លារ នៅដើមសប្តាហ៍នេះ ដោយសារតែតម្លៃប្រេងឆៅកើនឡើង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការកែសម្រួលអត្រាការប្រាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចុងបញ្ចប់នៃវគ្គជួញដូរកាលពីថ្ងៃទី២៨ ខែកញ្ញា តម្លៃមាសបានធ្លាក់ចុះ ១៧០ដុល្លារ ភ្លាមៗ មកនៅត្រឹម ៤ ១១៤ដុល្លារ ក្នុងមួយអោន។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី៥ ខែសីហាមក។ លុះដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ​តម្លៃមាសបានកើនឡើងបន្តិចវិញដល់ ៤ ១២០ដុល្លារក្នុងមួយអោន។

ជុំវិញការធ្លាក់ចុះនៃទីផ្សារមាសសកលនេះ បានកើនឡើងដោយសារតម្លៃប្រេងឆៅកើនឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់។ កម្លាំងរូបិយប័ណ្ណដុល្លារអាមេរិកកាន់តែរឹងមាំ និងផលស្នងប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិកក៏កើនឡើង ដែលបន្ថែមសម្ពាធកាន់តែខ្លាំងលើលោហធាតុដ៏មានតម្លៃមួយនេះ។

ជម្រាបជូនថាតម្លៃប្រេងឆៅនៅលើពិភពលោកបានកើនឡើង ៣% នៅដើមសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើស្វែងរកសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ តម្លៃប្រេងកាន់តែខ្ពស់នឹងរុញច្រានអតិផរណាឱ្យកើនឡើង ដែលបង្ខំឱ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន៕