ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង គឺជាស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ «អេជី» ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី ជាបុត្រសម្ព័ន្ធ។

លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។ លោកឧកញ៉ា ជា សុខឃាង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករមួយរូបដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដោយបាននាំយកស្តង់ដារអប់រំពីបណ្តាប្រទេសអ្នកមានមកអភិវឌ្ឍន៍គោលនយោបាយកំណែទម្រង់ការអប់រំក្នុងស្រុក។

សូមជម្រាបថា បច្ចុប្បន្ន អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមឧកញ៉ាកម្ពុជា, អនុប្រធានសមាគមឧត្តមសិក្សាកម្ពុជា និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ លោកទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣៕