សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាៗច្រើនរូប ចូលរួមពិធីមង្គលការកូនស្រី អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ

ជុំវិញ​ឧកញ៉ា

សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមពិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនស្រីអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ នៅអគារមជ្ឈមណ្ឌល PH GrandHall បុរី ប៉េងហ៊ួត បឹងស្នោរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលអាពាហ៍ពិពាហ៍ដ៏ធំនេះ កូនប្រុសនាម លឹម ហ្វីលីប និងកូនស្រីនាម អុឹង ស៊ីវឈីនស៊ី ត្រូវជាកូនស្រីអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងលោកជំទាវ និងលោកជំទាវ ហេង សុខា។

ក្នុងកម្មវិធីមង្គលការអភិជននេះ មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាៗច្រើនរូប រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចក្រឡាហោម ស ខេង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា, អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ព្រមទាំង​អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

default

រូបភាព៖ The Ring