តើម្ចាស់សាកលវិទ្យាល័យភ្នំពេញ អន្ដរជាតិ លោកស្រី ទេព  កូលាប ទទួលបានគោរមងារ «ឧកញ៉ា» តាំងពីឆ្នាំណា?

ជុំវិញ​ឧកញ៉ា

លោកស្រី ទេព  កូលាប ត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាធិការ  និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភ្នំពេញ អន្ដរជាតិ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ទេព កូលាប ត្រូវ​បាន​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «ឧកញ៉ា» កាលពី​​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី ឧកញ៉ា​ ទេព កូលាប ត្រូវបានគេស្គាល់ថា ជាស្រ្ដីមួយរូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ជាតិ រហូតទទួលបានមេដាយស្ថាបនាជាតិថ្នាក់មាសផងដែរ។ បន្ថែមពីនោះ លោកស្រីឧកញ៉ា ក៏ធ្លាប់ទទួលបានការបំពាក់គ្រឿងឥស្សរិយយស ជាអ្នកដែលមានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបានកសាងសមិទ្ធផលនានាជាច្រើនទៀត៕