ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ធា គ្រេកអេង

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ធា គ្រេកអេង អគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា ធា គ្រេកអេង ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ជានិច្ចកាល លោកជំទាវឧកញ៉ា តែងចូលរួមបរិច្ចាគនូវថវិកា និងធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់សកម្មភាព​រាជរដ្ឋាភិបាល និងការងារសប្បុរសធម៌ផ្សេងៗ។

សូមជម្រាបថា លោកជំទាវឧកញ៉ា ធា គ្រេកអេង ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញ​ព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕