កម្ពុជា បង្ហាញសក្តានុពលលើឆាកអន្តរជាតិ៖ ឱកាសវិនិយោគដ៏ធំធេងក្នុងតំបន់អាស៊ាន ត្រូវបានលាតត្រដាងនៅប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ស្តីពី «ការវិនិយោគក្នុងអាស៊ាន៖ ឱកាសសម្រាប់ទសវត្សរ៍ខាងមុខ» ក្នុងព្រឹត្តិការណ៍ដ៏មានឥទ្ធិពល «វេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៦»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ានឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងអាដេឡែត (Adelaide) ប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍ នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និង លោក Chris Picton សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia)។

វេទិកាធុរកិច្ចកម្រិតតំបន់នេះ បានទាក់ទាញការចូលរួមយ៉ាងកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចកំពូលៗ មកពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនរូប។

នេះគឺជាឱកាសដ៏វិសេសវិសាលក្នុងការផ្លាស់ប្តូរទស្សនៈ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងស្វែងរកឱកាសថ្មីៗ ក្នុងគោលបំណងជម្រុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មរវាងអូស្ត្រាលី និងអាស៊ានឱ្យកាន់តែរឹងមាំ និងរីកចម្រើនឥតឈប់ឈរសម្រាប់ទសវត្សរ៍ខាងមុខ។