សមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា «អ្នកឧកញ៉ា»

សមាគមឧកញ៉ាកម្ពុជា

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចេញសារសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

បច្ចុប្បន្ន អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមឧកញ៉ាកម្ពុជា, អនុប្រធានសមាគមឧត្តមសិក្សាកម្ពុជា និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ លោកទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣៕