រយៈពេល៦ខែ ឆ្នាំ២០២៦ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសជាង ៤០ម៉ឺនគ្រាប់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​សំកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានបង្ហើបឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសជាង ៤០ម៉ឺនគ្រាប់ ដែលស្មើប្រហែលប្រមាណ ៤០% នៃទីផ្សារប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះ ក្រុមហ៊ុនបានគូសបញ្ជាក់បែបនេះថា៖ “រយៈពេល៦ខែ ឆ្នាំ២០២៦ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសចំនួន​ជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសកម្ពុជា ចំនួនជាង ៤០០,០០០គ្រាប់ ដែលប្រហាក់ប្រហែលនឹង ៤០ភាគរយនៃទីផ្សារប្រទេសកម្ពុជាទាំងមូល”។

ទទឹមនឹងសមិទ្ធផលដ៏ធំធេងនេះ លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃ​ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ​នូវផលិតផល​សំបកកង់ឡានម៉ាកសៃលុន (Sailun) បានបន្ថែមថា កម្ពុជាមានសមត្ថភាពផលិត និងនាំចេញដ៏អស្ចារ្យលើវិស័យសំបកកង់ឡានម៉ាក Sailun។

សូមជម្រាបថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើន​ផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិត​សំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើន​ពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។