ក្រុមហ៊ុនស្រាវជ្រាវរកប្រេងនិងឧស្ម័នពិភពលោកនៅអាមេរិក ប្តេជ្ញាធ្វើការជាមួយកម្ពុជារុករកប្រេងនិងឧស្ម័នដែលមានសក្តានុពល

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនស្រាវជ្រាវរកប្រេងនិងឧស្ម័នពិភពលោក ConocoPhillips ដែលមានស្នាក់ការធំនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកបន្តការប្តេជ្ញាធ្វើការជាមួយកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការស្វែងរុករកប្រេងនិងឧស្ម័នដែលមានសក្តានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនស្រាវជ្រាវរកប្រេងនិងឧស្ម័នពិភពលោក ConocoPhillips។

ConocoPhillips គឺជាក្រុមហ៊ុនថាមពលអន្តរជាតិមួយ មានសកម្មភាពក្នុងការស្រាវជ្រាវ និងផលិតប្រេង និងឧស្ម័នធម្មជាតិ ដោយមានការប្រមូលផ្តុំ និងចែកចាយថាមពលដូចជា ប្រេងឥន្ធនៈ និងឧស្ម័នជាដើម។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) តម្រូវការផលិតផលប្រេងកាតក្នុងប្រទេសកម្ពុជានឹងកើនឡើងពី ២.៨លានតោន នៅឆ្នាំ២០២០ដល់ ៤.៨លានតោននៅឆ្នាំ២០៣០ និងបន្តកើនដល់ ៨.៣លានតោននៅឆ្នាំ២០៤០ ដែលទាមទារឱ្យមានឱកាសវិនិយោគជាច្រើនថែមទៀតលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផងដែរ៕