សម្តេចតេជោ ហ៊ុន សែន រៀបចំស្ត្រី២រូបឲ្យបម្រើវិស័យការពារជាតិរយៈពេលវែង

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់លោកស្រី ដាំ ដារីនី ជានាយឧត្តមសេនីយ៍ និងលោកស្រី ម៉ាលី សុជាតា ជាឧត្តមសេនីយ៍ឯក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នសរកត/០៤២៣/៦៧៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី១១ ខែមេសានេះ សម្តេចតេជោនាយរកដ្ឋមន្រ្តី បានបញ្ជាក់ថា ការតែងតាំងស្រ្តីលោកស្រី ដាំ​ ដារីនី និងលោកស្រី ម៉ាលី សុជាតា ក្នុងគោលដៅរក្សាស្ត្រី២រូបនេះ ដើម្បីបម្រើវិស័យការពារជាតិរយៈពេលវែង ហើយតចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង។

លោកស្រី ដាំ ​ដា​រីនី​ បច្ចុប្បន្នជារដ្ឋ​លេខា​ធិការ​ ​ក្រសួង​​ការ​ពារ​ជាតិ ដែលការងាររបស់លោកស្រីជួយ​រដ្ឋមន្រ្ដី​លើ​ការងារ​នាយកដ្ឋាន​នីតិកម្ម និង​វិទ្យាសាស្រ្ដ​សុខាភិបាល ខ.ភ.ម។

លោកស្រីក៏ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ហើយលោកស្រីក៏បានឈរ​ឈ្មោះ​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​១៦ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម។

ក្រៅពីការងារជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោកស្រីក៏កំពុងដឹកនាំយុវនារី យុវជនវ័យក្មេងនៅកម្ពុជា ក្នុងតួនាទីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធាន។

ចំណែក លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាភរិយាលោក គង់ ភោគ មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានការិយាល័យប្រេសិតពិសេសប្រធានអាស៊ាន។ ក្រៅពីនោះ លោកស្រីក៏ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មូល​ដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់ ៕