រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ — វិទ្យាស្ថានភាសាបរទេស (IFL) បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី «បច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យនិងមូលបត្រកម្ពុជា» ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចុប្បន្នភាពចុងក្រោយបង្អស់នៃទិដ្ឋភាពសេដ្ឋកិច្ច ការវិនិយោគ និងឱកាសក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជា។

សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការចូលរួមចែករំលែកពីសំណាក់វាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំ និងអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យកម្ពុជា រួមមាន៖
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកានៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
កញ្ញា គីម សំណាងជូលី សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
លោកឧកញ៉ា សន សៀប ប្រធានសមាគមន៍អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)
លោកឧកញ៉ា ចេង ខេង ប្រធានសមាគមន៍សហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា
លោកស្រី តាំង ហួរ អគ្គនាយិកា ក្រុមហ៊ុន Amatak Property Service Co., Ltd
លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ

នៅក្នុងអង្គសិក្ខាសាលា វាគ្មិនកិត្តិយសទាំងអស់បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗ រួមមាន៖
១. និន្នាការទីផ្សារអចលនទ្រព្យឆ្នាំ២០២៦៖ ការវិវត្តនៃតម្លៃដីធ្លី គម្រោងបុរី និងការអភិវឌ្ឍសំណង់អាគារពាណិជ្ជកម្ម។
២. ទំនាក់ទំនងរវាងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រ៖ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និងទីផ្សារដើមទុនដើម្បីជួយជ្រោមជ្រែងដល់ការរីកចម្រើននៃគម្រោងអចលនទ្រព្យ។
៣. យុទ្ធសាស្ត្រវិនិយោគប្រកបដោយសុវត្ថិភាព និងចីរភាព៖ ការចែករំលែកបទពិសោធន៍ជាក់ស្តែងសម្រាប់សិស្ស-និស្សិត អ្នកវិនិយោគវ័យក្មេង និងសាធារណជន ក្នុងការត្រៀមខ្លួនចាប់យកឱកាសក្នុងទីផ្សារបច្ចុប្បន្ន។

ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ សហគ្រិន ព្រមទាំងអ្នកវិនិយោគជាច្រើនរូប ដែលបានចូលរួមស្ដាប់ និងចោទសួរនូវសំណួរផ្សេងៗយ៉ាងផុសផុល ទទួលបាននូវចំណេះដឹង និងទស្សនវិស័យថ្មីៗជាច្រើនសម្រាប់យកទៅអនុវត្តក្នុងអាជីវកម្ម និងការវិនិយោគ។
**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh












