PETRONAS ចេញប្រេងចំណុះ ៦លីត្រ ស័ក្តិសមបំផុតសម្រាប់រថយន្តតាក់ស៊ី សាំយ៉ុង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា បានចេញនូវប្រេងចំណុះ ៦លីត្រ ស័ក្តិសមបំផុតសម្រាប់រថយន្តតាក់ស៊ី សាំយ៉ុង ព្រមទាំងមានសំបកកង់ឡាន សាំយ៉ុង ម៉ាក សៃលុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនី ស៊ីណាត ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Group បានគូសបញ្ជាក់ឱ្យដឹង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា មែនទែនទៅប្រេង PETRONAS ចំណុះ ៦លីត្រថ្មីនេះ តម្លៃក៏ល្អ ហើយចំនួនប្រើប្រាស់ក៏ច្រើន។ ចំណុះ ៦លីត្រថ្មីនេះ ក្រុមហ៊ុនចេញក្នុងគោលដៅសម្រាប់អតិថិជន ជាអ្នករត់តាក់ស៊ីទូទាំងប្រទេស ពិសេសអ្នករត់តាក់ស៊ី សាំយ៉ុង ឬរថយន្តទំហំ ១តោន ឬ១,៥តោន។

លោកបានបន្តថា PETRONAS ចំណុះ ៦លីត្រនេះ មានរូបរាងជាប៉ោតដូចចំណុះ ១៨លីត្រដែរ ដែលនេះជា​ចំណុចពិសេសខុសគេរបស់ PETORNAS ផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។

ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើន​ផ្សេងៗទៀត​នៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕