ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានចេញសារសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ា ធា គ្រេកអេង ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ធា គ្រេកអេង អគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
លោកជំទាវអ្នកឧកញ៉ា ធា គ្រេកអេង ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ លោកជំទាវអ្នកឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕






