លោក ត្រាំ ថាតម្លៃប្រេងសាំងកើនឡើងខ្លាំង ដោយសារអ៊ុយក្រែនបន្តវាយប្រហារលើរុស្ស៊ី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការដែលអ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងគោលនយោបាយថាមពលនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គឺជាដើមហេតុដែលធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៥ ខែតុលា ថា ” អ្វីដែលធ្វើឲ្យតម្លៃប្រេងសាំងកើនឡើងខ្លាំង មិនមែនមកពីច្រកសមុទ្រ Hormuz នោះទេ ព្រោះបរិមាណប្រេងដែលត្រូវបានដឹកតាមច្រកនេះ កំពុងស្ថិតនៅកម្រិតកំណត់ត្រាជារៀងរាល់ថ្ងៃ។ បញ្ហាដែលសំខាន់នោះគឺស្ថិតនៅលើរោងចក្រចម្រាញ់ប្រេង រាប់បញ្ចូលទាំងក្រុមហ៊ុនរបស់រុស្ស៊ីដែលត្រូវបានវាយប្រហារដោយអ៊ុយក្រែន និងរោងចក្រចម្រាញ់ប្រេងដែលត្រូវបានបិទទ្វារដោយបក្សប្រជាធិបតេយ្យនៅរដ្ឋភាគច្រើនដូចជាកាលីហ័្វរញ៉ាជាដើម”។

យ៉ាងណាមិញ​ ជុំវិញការថ្លែងរបស់លោក ត្រាំ នេះ បានធ្វើឡើងក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកមានការប្រែប្រួលខ្លាំង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកបោះឆ្នោត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រូវរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។

យោងតាមសមាគមរថយន្តអាមេរិក (AAA) បានកត់សម្គាល់ថា តម្លៃប្រេងសាំងជាមធ្យមនៅក្នុងសហរដ្ឋអាមេរិកបច្ចុប្បន្នគឺ ៤,៣៦ដុល្លារក្នុងមួយហ្គាឡុង (៣,៧៩ដុល្លារ/លីត្រ) ដែលកើនឡើងបន្តិចបន្តួចពី ៤,១៤ដុល្លារ កាលពីខែកញ្ញា៕