ស្តេចត្រាញ់ហ្គេមចិន Chen Tianqiao ត្រៀមចាក់លុយវិនិយោគ ៤ពាន់លានដុល្លារ ក្នុងវិស័យ AI

អន្តរជាតិ

លោក Chen Tianqiao ដែលបានបង្កើតទ្រព្យសម្បត្តិរបស់លោកតាមរយៈក្រុមហ៊ុនផលិតវីដេអូហ្គេម Shanda បាននិយាយថា លោកត្រៀមបោះទុនវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២ពាន់លានដុល្លារ នៅក្នុងវិស័យ AI ហើយអាចនឹងវិនិយោគបន្ថែមចំនួន ២ពាន់លានដុល្លារទៀតនៅពេលក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកក្រុមហ៊ុន Shanda Investment Group រូបនេះ បានប្រាប់សារព័ត៌មាន Financial Times នៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយនៅថ្ងៃទី៥ ខែតុលាថា លោកអាចផ្តល់មូលនិធិនេះបន្ថែមតាមរយៈថវិកាផ្ទាល់របស់ខ្លួន ប្រសិនបើលោកមិនអាចស្វែងរកការវិនិយោគពីខាងក្រៅបានគ្រប់គ្រាន់នោះទេ។

ជុំវិញការទម្លាយអំពីព័ត៌មានវិនិយោគនេះ បានកើតឡើង ខណៈពេលដែលលោក Chen បានបង្វែរទិសដៅមហិច្ឆតា AI របស់លោកចេញពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក និងសិង្ហបុរីវិញ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Shanda Investment Group ចង់ផ្តោតទៅលើ MiroMind ដែលជាក្រុមហ៊ុន AI ទើបចាប់ផ្តើមអាជីវកម្មថ្មីមួយ ដែលលោក Chen បានបង្កើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើតគំរូភាសា AI សម្រាប់កម្មវិធីវិទ្យាសាស្រ្ត និងឧស្សាហកម្ម។

ជម្រាបជូនថា ដំបូងឡើយក្រុមហ៊ុននេះពឹងផ្អែកលើក្រុមស្រាវជ្រាវនៅទីក្រុងប៉េកាំង សៀងហៃ និងសិង្ហបុរី ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាញយកអ្នកមានទេពកោសល្យ AI របស់ចិន ខណៈពេលដែលកំពុងដំណើរការពីសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Chen បានបោះបង់ចោលគំរូនោះនៅឆ្នាំនេះ ដោយសារបច្ចេកវិទ្យាកាន់តែតឹងរ៉ឹងលើការគ្រប់គ្រងការអភិវឌ្ឍ AI ដ៏ស្មុគស្មាញនៅទូទាំងប្រទេសចិន និងសហរដ្ឋអាមេរិក៕​