សម្ដេចធិបតី៖ រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រាប់ថៃ ឱ្យឈប់បង្កើនកម្ដៅលើបញ្ហាព្រំដែនជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយភាគីថៃ រួចរាល់ហើយ ដោយស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពណាដែលបង្កើនកម្តៅ វាតទីយកទឹកដីកម្ពុជា និងត្រូវគោរពអនុវត្តតាមកិច្ចព្រមព្រៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី ថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។

សម្ដេចធិបតី បានទម្លាយថា៖«កាលពី ៣ ថ្ងៃមុន ឧបការីរបស់ទូតអាមេរិកប្រចាំកម្ពុជា បានមកជួប ខ្ញុំជាបន្ទាន់។ ឧបការីរូបនោះបានជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយភាគីថៃ រួចរាល់ហើយ ដោយស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពណាដែលបង្កើនកម្តៅ វាតទីយកទឹកដីកម្ពុជា និងត្រូវគោរពអនុវត្តតាមកិច្ចព្រមព្រៀង»។

ភ្លាមៗបន្ទាប់ពីទទួលបានការប្រាប់ព៌តមាន និងការស្នើសុំពីភាគីអាមេរិកកុំឱ្យកម្ពុជាធ្វើសកម្មភាពបង្កើនកម្តៅដែរនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញភ្លាមថា «កម្ពុជាមិនដែលបង្កើនកម្តៅទេ និងបានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតកន្លងមក»។

សម្ដេចធិបតីបានបន្តថា សម្ដេចក៏បានស្នើឱ្យភាគីអាមេរិក ជួយជំរុញឱ្យភាគីថៃងាកមកវាស់វែង និងដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) ឱ្យបានច្បាស់លាស់វិញ។

សូមជម្រាបថា ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រាប់ទៅ ឧបការីទូតអាមេរិកផងដែរថា កម្ពុជាមានការអត់ធ្មត់ខ្លាំងណាស់ ហើយកម្ពុជាពុំដែលបង្កើនកម្តៅអ្វីមួយជាមួយនឹងថៃនោះទេ។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ គឺមិនបានលះបង់ចោលនោះទេ ខណៈ យន្តការដោះស្រាយតាមការទូត យន្តការដោះស្រាយតាមផ្លូវច្បាប់រហូតលេងផ្លូវទឹកនៅ UNCLOS នៅពេលដែលយន្តការទ្វេភាគីវាអត់រួច៕ អត្ថបទ៖ហ្សាលីន