ប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong នឹងទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដែលមានតម្លៃប្រមាណ ២,៦ពាន់លានវ៉ុន (ស្មើនឹង ១,៩៤ពាន់លានដុល្លារអាមេរិក) ពីម្តាយរបស់លោក គឺលោកស្រី Hong Ra-hee ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា លោកស្រី Hong Ra-hee នឹងបរិច្ចាគភាគហ៊ុនរបស់លោកស្រីនៅក្នុងក្រុមហ៊ុនក្នុងចំនួនប្រហែល ១១,១៦ លានហ៊ុន ទៅឲ្យកូនប្រុស ចាប់ពីថ្ងៃទី១២ ខែវិច្ចិកា។ ជុំវិញការផ្តល់ជូននេះ នឹងធ្វើឲ្យភាគហ៊ុនសរុបរបស់លោក Lee កើនឡើងដល់ ១,៧៥% ពីចំនួន ១,៥៨% ក្នុងពេលបច្ចុប្បន្ន។
ជម្រាបជូនថា ការបរិច្ចាគដែលបានគ្រោងទុកនេះ គឺត្រូវបានធ្វើឡើងនៅត្រឹមពេលប្រហែលមួយខែ បន្ទាប់ពីលោកស្រី Hong បានលក់ភាគហ៊ុន ០,១១% នៅក្នុងក្រុមហ៊ុន Samsung Electronics ដែលមានតម្លៃ ១,៩ទ្រីលានវ៉ុន ឱ្យទៅលោក Lee ដែលជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុដើម្បីសងប្រាក់កម្ចី ដែលបានខ្ចីសម្រាប់បង់ពន្ធមរតក បន្ទាប់ពីស្លាប់របស់ស្វាមីលោកស្រី គឺអតីតប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee កាលពីឆ្នាំ២០២០៕

