កម្មវិធី «ទិញ AION ឈ្នះ AION» ដែលជាថ្ងៃប្រគល់រង្វាន់ដ៏ពិសេសនិងអស្ចារ្យបំផុតជូនដល់អតិថិជនមានសំណាងក្នុងរដូវកាលទី១ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានធ្វើឱ្យអតិថិជនបង្ហាញភាពរំភើបញាប់ញ័រនិងស្នាមញញឹមគ្រប់ៗគ្នា។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសយ៉ាងអធិកអធម កក់ក្តៅ និងមានការចូលរួមសម្តែងការអបអរសាទរដោយផ្ទាល់ពីសំណាក់លោកអគ្គនាយក លោកនាយកប្រតិបត្តិ ក្រុមការងារ ដៃគូអាជីវកម្ម រួមទាំងអ្នកល្បីឈ្មោះក្នុងបណ្តាញសង្គមយ៉ាងច្រើនកុះករ។

នៅក្នុងពិធីប្រគល់រង្វាន់នៃកម្មវិធី BUY AION WIN AION 1.0 នេះ អតិថិជនដែលមានសំណាងទាំងអស់បានបង្ហាញក្តីរំភើបរីករាយរកអ្វីប្រៀបមិនបាន នៅពេលឡើងទទួលរង្វាន់ធំៗរួមមាន រថយន្តអគ្គិសនីដ៏ទំនើប AION UT ចំនួន ១ គ្រឿង គ្រឿងអេឡិចត្រូនិក iPad ចំនួន ២ គ្រឿង និងកញ្ចប់ដំណើរកម្សាន្តទៅកាន់ទីក្រុង Guangzhou ប្រទេសចិន ចំនួន ៨ កញ្ចប់ ដើម្បីទៅក្រេបជញ្ជក់ទេសភាពនិងបទពិសោធន៍ថ្មីៗ។

ថ្លែងក្នុងឱកាសនោះ លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia ក៏បានប្រកាសចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលមានសំណាងទទួលបានរង្វាន់ពីកម្មវិធី BUY AION WIN AION នៅរដូវកាលទី១។ លោកអគ្គនាយកបានសង្ឃឹមយ៉ាងមុតមាំថារង្វាន់ទាំងអស់នេះនឹងនាំមកនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជូនដល់ក្រុមគ្រួសារអតិថិជនទាំងអស់។

លោកអគ្គនាយកបានបញ្ជាក់បន្ថែមថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាការអបអរសាទរដល់អ្នកឈ្នះរង្វាន់ប៉ុណោះទេ ប៉ុន្តែជាពេលវេលាដ៏មានសារៈសំខាន់បំផុតក្នុងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ជំនឿទុកចិត្ត គាំទ្រ និងពេញចិត្តរថយន្ត AION Cambodia កន្លងមក។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តនាំមកជូននូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ សេវាកម្មថែទាំដ៏ល្អឥតខ្ចោះ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន និងពង្រឹងទំនាក់ទំនងដ៏ល្អជាមួយដៃគូសហការទាំងអស់ ឆ្ពោះទៅរកភាពជោគជ័យរួមគ្នានាពេលអនាគត។
ម្ចាស់រង្វាន់ធំរថយន្ត AION UT បានទម្លាយអារម្មណ៍រំភើបថា មិននឹកស្មានថាការទិញរថយន្តយកទៅប្រើប្រាស់ហើយ បែរជាមានសំណាងឈ្នះបានរថយន្តមួយគ្រឿងទៀតពិតៗបែបនេះសោះ។

ដើម្បីបង្កើនការផ្សព្វផ្សាយម៉ាកយីហោរថយន្តអគ្គិសនី AION ឱ្យកាន់តែល្បីល្បាញសុសសាយបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានបើកប្រកាសជាផ្លូវការនូវកម្មវិធីមហាឡំដាប់រង្វាន់ធំរដូវកាលទី២ គឺ BUY AION WIN AION 2.0 ជាមួយនឹងទំហំរង្វាន់ធំជាងមុន ពិសេសជាងមុន និងកាន់តែរំភើបជាងមុនទ្វេដង ដោយអតិថិជនមានឱកាសឈ្នះមហារង្វាន់រួមមាន៖ រថយន្តដ៏ទំនើប ចំនួន ២ គ្រឿង មាសសុទ្ធ ចំនួន ២០ រង្វាន់ ទូរស័ព្ទ iPhone 18 Pro Max ចំនួន ៣ រង្វាន់ I-PAD ចំនួន ៥ រង្វាន់។

អ្វីដែលរឹតតែពិសេសអស្ចារ្យជាងនេះទៅទៀតនោះ សម្រាប់អតិថិជនដែលអញ្ជើញមកជាវរថយន្ត AION នៅក្នុងឱកាសនេះ នឹងទទួលបានការថែមជូន (Giveaway) ភ្លាមៗនូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីចុងក្រោយ iPhone 18 Pro Max ការធានាគុណភាពរថយន្តរហូតដល់ ៨ ឆ្នាំ (8 Years Warranty) ព្រមទាំងសេវាកម្មសង្គ្រោះបន្ទាន់ទូទាំងប្រទេស ២៤ ម៉ោង លើ ៧ ថ្ងៃ (24/7 Service) ដ៏កក់ក្តៅបំផុតពីក្រុមហ៊ុន៕






