នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនបានរាប់សិបពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា លោក Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ៩៨៩ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន ៦៤ពាន់លានដុល្លារបន្ថែមទៀត បើធៀបនឹងមួយថ្ងៃមុន។
គួរឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Musk បានស្ទុះងើបឡើងវិញ បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធំៗពីររបស់លោក គឺ Tesla និង SpaceX ដែលបានកើនឡើង ៣,៤% និង ៧,៨% រៀងៗគ្នា កាលពីថ្ងៃទី២១ ខែតុលា។ ក្នុងត្រីមាសទី ៣ ក្រុមហ៊ុន SpaceX ទទួលបានប្រាក់ចំណេញ និងចំណូលខ្ពស់ជាងការរំពឹងទុក។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅតែលើសពីការរំពឹងទុកដដែល។
មិនតែប៉ុណ្ណោះ ដំណឹងដែលថា ក្រុមហ៊ុន SpaceX និង Tesla បានបង្កើតគណៈកម្មាធិការពិសេស ដើម្បីពិភាក្សាអំពី ការរួមបញ្ចូលគ្នាជាក្រុមហ៊ុនដ៏មានសក្តានុពលមួយ ក៏បានរួមចំណែកដល់ការកើនឡើងនៃតម្លៃភាគហ៊ុនទាំងពីរនេះផងដែរ៕

