មកដឹងពីអាយុថ្នាក់ដឹកនាំកំពូលៗ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ

អន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៤០ និង ៤១ កំពុង​ធ្វើឡើងនៅ​សណ្ឋាគារ​សុខា ទីក្រុងភ្នំពេញ ដែល​មាន​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ និងចូលរួម​ដោយ​សមាជិក​អាស៊ាន ក៏ដូចជា​មេដឹកនាំ​កំពូលៗ​ជាច្រើន​រូប​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោម​រដ្ឋមន្ត្រី និង​មេដឹកនាំ​ប្រចាំ​ប្រទេស​នីមួយៗ​ដែល​ចូលរួម​កិច្ចប្រជុំកំពូល​មួយ​នេះ គេចាប់អារម្មណ៍​ថា ប្រធានាធិបតី​អាមេរិក ចូ បៃឌិន មាន​វ័យ​ចំណាស់​ជាងគេ ពោល​មាន​អាយុ ៧៩ ឆ្នាំ ខណៈ​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​មានវ័យក្មេង​បំផុត ៤១ ឆ្នាំ។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ និង​អាយុ​របស់​មេដឹកនាំ និង​សមាជិក​អាស៊ាន​ដែល​បានចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៤០ និង ៤១ នៅ​កម្ពុជា៖

-នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​អាយុ ៧០ ឆ្នាំ

– ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម មានអាយុ ៧៦ ឆ្នាំ

– ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី មានអាយុ ៦១ ឆ្នាំ

– ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតី ហ្វីលីពីន មានអាយុ ៦៥ ឆ្នាំ

– ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ឡាវ មានអាយុ ៧១ ឆ្នាំ

– ឯកឧត្តម លី សៀនលូង នាយករដ្ឋមន្រ្តី សិង្ហបុរី មានអាយុ ៧០ ឆ្នាំ

– ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានអាយុ ៦៣ ឆ្នាំ

– ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តី ថៃ មានអាយុ ៦៨ ឆ្នាំ

– ឯកឧត្តម តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេស និងជាតំណាងឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មានអាយុ ៦០ ឆ្នាំ

– ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta មានអាយុ ៧២ ឆ្នាំ

-ប្រធានាធិបតីអាមេរិក ចូ បៃឌិន មានអាយុ ៧៩ ឆ្នាំ

-អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankhar មានអាយុ ៧១ ឆ្នាំ

-ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានអាយុ ៦១ ឆ្នាំ

-នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មានអាយុ ៦៥ ឆ្នាំ

-នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានអាយុ ៥០ ឆ្នាំ

-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov មានអាយុ ៧២ ឆ្នាំ

-រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba មានអាយុ ៤១ ឆ្នាំ

-នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese មានអាយុ ៥៩ ឆ្នាំ

-នាយករដ្ឋមន្ត្រីចិន Li Keqiang មានអាយុ ៦៧ ឆ្នាំ

-នាយករដ្ឋមន្ត្រីណូវែលសេឡង់ លោកស្រី Jacinda Ardern មានអាយុ ៤២ ឆ្នាំ

-អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានអាយុ ៧៣ ឆ្នាំ៕