មហាសេដ្ឋីកំពូលសិង្ហបុរី លក់ភាគហ៊ុនចេញជិតពាក់កណ្តាល ក្នុងក្លិបបាល់ទាត់អេស្ប៉ាញ Valencia

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគឯកជនរបស់មហាសេដ្ឋីសិង្ហបុរី លោក Peter Lim គឺក្រុមហ៊ុន Meriton Holdings កំពុងលក់ភាគហ៊ុន ៤២% ក្នុងក្លិបបាល់ទាត់លំដាប់កំពូលរបស់អេស្ប៉ាញ Valencia CF ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រមាណ ១,២៥ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប Valencia ចុងសប្តាហ៍មុន បានបង្ហាញថាក្រុមហ៊ុន Pitchwise Holdings បានយល់ព្រមទិញយកភាគហ៊ុនទាំងនេះ។ ក្រុមហ៊ុន Pitchwise នេះផងដែរ គឺជាសម្ព័ន្ធនៃវិនិយោគិន រួមទាំងក្រុម Penner Sports Group និងការិយាល័យគ្រួសាររបស់សហស្ថាបនិកក្រុមហ៊ុន KKR ផងដែរ។

គួរឲ្យដឹងថាក្រោយការលក់នេះ ក្រុមហ៊ុន Meriton Holdings នឹងរក្សាភាគហ៊ុនភាគច្រើននៅក្នុងក្លិប Valencia ដដែល ខណៈលោក Kiat ដែលជាកូនប្រុសរបស់លោក Lim នឹងបន្តកាន់តំណែងជាប្រធានក្លិប។

គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះបានកើតឡើងនៅពេលដែលក្លិប Valencia កំពុងប្រឹងប្រែងដើម្បីគេចចេញពីការធ្លាក់ចេញពីក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ។ បច្ចុប្បន្នក្លិបនេះកំពុងស្ថិតនៅចំណាត់ថ្នាក់បាតារាង ហើយប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ទៅលីគលំដាប់ទីពីរ នៅរដូវកាលក្រោយ៕​