ការលក់រថយន្តក្នុងស្រុករបស់ចិន រំពឹងកើនឡើងនៅឆ្នាំក្រោយ បន្ទាប់ពីធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ

អន្តរជាតិ

មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងវិស័យឧស្សាហកម្មរថយនុ្ត បានថ្លែងនៅថ្ងៃទី២៦ ខែតុលាថា ទីផ្សាររថយន្តដឹកអ្នកដំណើរក្នុងស្រុករបស់ចិន ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងកម្រិតសមល្មមមួយ នៅឆ្នាំ២០២៧ បន្ទាប់ពីជួបប្រទះការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (China Passenger Car Association) បានឱ្យដឹងថា ការលក់រថយន្តក្នុងស្រុក ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ១៨,៥ លានគ្រឿង នៅឆ្នាំ២០២៦ នេះ បើធៀបទៅនឹងចំនួនដែលក់បាន ២៣,៧ លានគ្រឿង កាលពីឆ្នាំ២០២៥។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Cui បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការលក់រថយន្តក្នុងស្រុកនៅឆ្នាំក្រោយ អាចនឹងហក់ឡើងមកវិញ ដោយនឹងកើនឡើងជាមធ្យម ២% ។

លោក Cui ក៏បានបន្ថែមទៀតថា កត្តាជំរុញឱ្យមានការងើបឡើងវិញនេះ រួមមានការថមថយនៃឧបសគ្គរយៈពេលខ្លី ការធូរស្រាលនៃសម្ពាធលើថ្លៃដើម និងការកែលម្អជម្រើសផលិតផល។ តែទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងទំនងជានឹងកាន់តែមានភាពខុសគ្នាដាច់ស្រឡះរវាងក្រុមក្រុមហ៊ុននានា៕​