ក្រុមហ៊ុននាំចេញធំបំផុតលើលោក Aramco ចុះកុងត្រាតម្លៃជិត ៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង

អន្តរជាតិ

ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ពិភពលោក Saudi Aramco កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ប្រទេសបារាំងមួយចំនួន ដែលអាចមានតម្លៃសរុបរហូតដល់ជាង ៣,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងដ៏ធំទាំងនេះ គ្របដណ្តប់លើកិច្ចសន្យាបញ្ជាទិញឧបករណ៍ខួង និងបំពង់ប្រេងកាត (OCTG) ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនដែលផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀតផងដែរ។

យោងតាមរបាយការណ៍ ក្រុមហ៊ុន Aramco មិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនបារាំងដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងទាំងនេះនោះឡើយ។

គួរឲ្យដឹងថាកិច្ចសន្យាបញ្ជាទិញទាំងនេះត្រូវបានរំពឹងថានឹងគាំទ្រដល់សកម្មភាពរុករក និងផលិត (Upstream) របស់ក្រុមហ៊ុន ខណៈពេលដែលកិច្ចព្រមព្រៀងផ្នែក AI បង្ហាញពីការផ្តោតអារម្មណ៍កាន់តែទូលំទូលាយលើការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន នៅទូទាំងប្រតិបត្តិការឧស្សាហកម្ម។

ជម្រាបជូនថា កិច្ចព្រមព្រៀងចុងក្រោយនេះ បានពង្រីកបន្ថែមទៀតនូវដៃគូផ្គត់ផ្គង់ និងបច្ចេកវិទ្យាអន្តរជាតិរបស់ Aramco ក្នុងពេលដែលក្រុមហ៊ុនបាននិងកំពុងបន្តវិនិយោគលើការខួង គ្រឿងបរិក្ខារ និងសមត្ថភាពឌីជីថល ពាក់ព័ន្ធនឹងវិស័យប្រេងរបស់ខ្លួន៕​