ស្វែងយល់ពីភាពលេចធ្លោនៃវីឡាទោល Queen B នៃគម្រោង «មេគង្គ ស៊ីធី»  របស់ បុរី មេគង្គ លែន ដែលរួមបញ្ចូលស្ថាបត្យកម្ម Classic Renaissance និងការរស់នៅបែបទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ជាច្រើនសតវត្សរ៍មកហើយ ស្ថាបត្យកម្មបែប Classic Renaissance បានបង្ហាញសោភណភាពនៃភាពថ្លៃថ្នូរ ស្ថិតស្ថេរយូរអង្វែង ដោយបានរំលេចឡើងតាមរយៈអគារអស្ចារ្យជាច្រើនក្នុងប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាពេលបច្ចុប្បន្ននេះ បុរី មេគង្គ លែន បានយកស្ថាបត្យកម្ម Classic Renaissance នេះមករចនាបែបសម័យទំនើប ដែលនៅតែរក្សាគុណតម្លៃបែប Classic ដ៏អស្ចារ្យ នោះគឺ វីឡាទោល Queen B។

តាំងពីជំហានដំបូងចូលទៅខាងក្នុង វីឡាទោល Queen B មានលក្ខណៈធំទូលាយ និងខ្ពស់ស្រឡះល្អ មានបង្អួចកញ្ចក់ធំៗឱ្យពន្លឺចូល ដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិ ជាមួយបន្ទប់ទទួលភ្ញៀវ ដែលតភ្ជាប់យ៉ាងរលូនទៅកាន់កន្លែងទទួលទានអាហារ បង្កើតបានជាលំហនៃសុភមង្គលសម្រាប់គ្រួសារ។

សម្រាប់ការ Design ប្លង់បាតមានភាពរឹងមាំ និងធំទូលាយ នៅជាន់ផ្ទាល់ដីនេះក៏មានផ្ទះបាយទំនើបដាច់ដោយឡែក ដែលផ្តល់ភាពងាយស្រួលសម្រាប់ការចម្អិនអាហារ និងបន្ទប់ស្នាក់នៅបន្ថែមសម្រាប់សមាជិកមេផ្ទះរបស់អ្នកផងដែរ។

ឡើងមកកាន់ជាន់ទី១ គឺជាជាន់ពិសេសសម្រាប់មេគ្រួសារ មានបន្ទប់អានសៀវភៅ អមជាមួយវេរ៉ង់ដាធំទូលាយដែលអាចចេញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពខាងក្រៅផងដែរ មុនចូលដល់បន្ទប់គេងសម្រាប់មេគ្រួសារដ៏ប្រណិតអមដោយបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបន្ទប់ទឹកខ្នាតធំ ផ្តល់ជូននូវឯកជនភាពសាកសមជាមួយភាពស៊ីវិល័យរបស់ម្ចាស់ផ្ទះ។

មកដល់ជាន់ទី២ ក៏មានលំហស្វាគមន៍មួយ ដែលសមាជិកគ្រួសារអាចប្រើប្រាស់សម្រាប់ការកំសាន្ដជួបជុំគ្នានាពេលសម្រាក។ នៅជាន់ទី២នេះក៏មានបន្ទប់គេង៣ បន្ថែមទៀត ដោយសុទ្ធតែមានបន្ទប់ទឹកដាច់ដោយឡែកប្រកបដោយផាសុកភាព សម្រាប់សមាជិកគ្រួសារ ឬកូនៗ ហើយក្នុងនោះក៏ជាបន្ទប់គេងមេគ្រួសារទី២ ដែលភ្ជាប់ជាមួយនឹងវេរ៉ង់ដាខ្នាតធំ អាចកែច្នៃជាកន្លែងកំសាន្ដសម្រាប់អ្នកដែលស្រលាញ់រុក្ខជាតិលម្អ និងអាចអង្គុយគយគន់ទេសភាពនាពេលថ្ងៃលិចបានផងដែរ។

ឯជាន់ដំបូលខាងលើមានលំហធំទូលាយ អាចប្រើប្រាស់ពេលមានកម្មវិធីជួបជុំ ឬជាកន្លែងស្តុកឥវ៉ាន់ក៏បាន ដែលមានទំហំផ្ទៃធំរហូតដល់ 106m²។ ក្រឡេកមកមើលផ្នែកខាងក្រៅ នៅវីឡាទោលនេះ រចនាបថប្រណិតត្រូវបានរំលេចឡើងតាមរយៈការយកចិត្តទុកដាក់ទៅលើស្ថាបត្យកម្ម Classic ចាប់តាំងពី៖

  • សសរនៃខ្លោងទ្វារចូល ឈរខ្ពស់បែប Corinthian Style ដែលបង្ហាញពីភាពអង់អាច និងសេចក្តីថ្លៃថ្នូរ។
  • ល្បាក់ជ្រីនីមួយៗ ត្រូវបានរៀបចំឡើងដោយតុល្យភាព ទាំងល្បាក់ជ្រីខ្សែបណ្តោយ និងខ្សែបញ្ឈរ ជាបង្គុំសំខាន់បំផុត ដែលធ្វើឱ្យផ្ទះមើលទៅអស្ចារ្យដោយមិនចាំបាច់តុបតែងលម្អបន្ថែមច្រើន។
  • ដំបូលក្បឿងពណ៌ទឹកប៉ិចចាស់ ជាពណ៌បង្ហាញពីកិត្យានុភាព និងភាពថ្លៃថ្នូរ។ ពណ៌នេះជាជម្រើសពណ៌ទាន់សម័យ ជាមួយប្រណិតភាពដ៏យូរអង្វែង។
  • ផ្ទៃជញ្ជាំងត្រូវបានលាបពណ៌បែបស្រទន់ ស្រស់ស្អាតបែបស្រគត់ស្រគំ ហើយជាជម្រើសពណ៌ដែលកាត់បន្ថយការផ្លាតពន្លឺ មិនស្រូបកម្តៅ និងធ្វើឱ្យអ្នកគយគន់មិនជិនណាយ។
  • បង្អួចកញ្ចក់កោងបែប Renaissance បន្ថែមភាពអង់អាច អនុញ្ញាតឱ្យពន្លឺចូលគ្រប់គ្រាន់ ផ្តល់ជូននូវផាសុកភាពដល់ការរស់នៅ។
  • ក្បាច់លម្អតូចៗ ត្រូវបានបញ្ចូលក្បាច់ពុម្ពចិតដោយដៃចាក់ភ្ជាប់បេតុងនៃសំណង់ផ្ទាល់ ធ្វើឱ្យវីឡាទោល Queen B ដ៏ប្រណិតនេះហាក់ជាស្នាដៃសិល្បៈល្អដ៏កម្ររកបាន និងជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។

ជាមួយផ្ទៃដីធំទូលាយ មានទទឹង១៦ម៉ែត្រ គុណនឹងបណ្តោយ២១ម៉ែត្រ សល់បរិវេណអាចរៀបចំបានជាសួនច្បារ ឬទីតាំងលំហែបានតាមតម្រូវការ មានចំណតសម្រាប់រថយន្តជាទីស្រលាញ់របស់អ្នក ផ្តល់ភាពងាយស្រួលក្នុងការរស់នៅបានមួយកម្រិតទៀត។

ការរចនានៃវីឡាទោលមួយនេះបង្ហាញពីការរួមបញ្ចូលគ្នារវាងភាព Classic និងសម័យទំនើប។ វាជារចនាបថដែលមិនត្រឹមតែទាក់ទាញភ្នែកទេ ប៉ុន្តែបង្ហាញពីសមាមាត្រ និងសោភណភាពត្រឹមត្រូវ បញ្ជាក់ពីការយកចិត្តទុកដាក់ និងកេរ្តិ៍ឈ្មោះរបស់ម្ចាស់ផ្ទះ សាកសមជាផ្ទះបន្ទាប់សម្រាប់លោកអ្នក ដែលផ្តល់ជូននូវបទពិសោធនៃការរស់នៅប្រកបដោយប្រណិតភាព និងឧត្តមភាព ដែលមិនធ្លាប់មានពីមុនមក។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland 

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29