លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ប្រគេននូវទេយ្យទាន និងបច្ច័យជូន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទៅកាន់វត្តរាជបូណ៌ ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា និងលោកជំទាវ បានក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ស្ដាប់នូវឱវាទ ប្រគេននូវទេយ្យទាន និងបច្ច័យមួយចំនួនផងដែរ។

គួររំឭកថា កាលខែមីនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងក្រុមគ្រួសារ ក៏បានធ្វើនំខ្មែរចម្រុះចំនួន ៤៨៥០ នំ ប្រគេនព្រះសង្ឃ និងញោមញាតិពុទ្ធបរិស័ទពិសារ ក្នុងថ្ងៃទិវាបុណ្យរំលឹកព្រះ​ឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ នៅវត្តរាជ​បូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គឺជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា។ ព្រះអង្គជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះអង្គតែងតែមានសង្ឃដីកាថា វិស័យសាសនាអាចអភិវឌ្ឍន៍រីកចម្រើនទៅបាន ទាមទារការចូលរួមពីពុទ្ធបរិស័ទ​គ្រប់ស្រទាប់វណ្ណៈ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌៕