(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦, នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំពិធីសំណេះសំណាល និងការស្វែងយល់អំពី “នីតិវិធីការចុះកិច្ចព្រមព្រៀងរវាង សេវាសុខាភិបាលឯកជន និងបេឡាជាតិសន្តិសុខសង្គម ព្រមទាំងគោលការណ៍ និងបទបញ្ញាត្តិច្បាប់ពាក់ព័ន្ធ” ដែលជាការសហការរៀបចំឡើងដោយសភា ពាណិជ្ជកម្មកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម។

ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាពសហដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ផ្នែកឯកជន ” ក្រុម ឋ” “ផ្នែកសុខាភិបាល” នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និង លោក កែវ ប៊ុនណា ប្រធាន នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម។ ពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធនៃបេឡាជាតិសន្តិសុខសង្គម និងសមាជិក សភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យសុខាភិបាលផ្នែកឯកជន សរុបប្រមាណ ៨០រូប។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ពិធីនេះមានគោលបំណងចម្បងៗដើម្បី៖
១.ពន្យល់ និងណែនាំពីនីតិវិធីចុះកិច្ចព្រមព្រៀងដៃគូ ផ្តល់ការណែនាំជាលម្អិតអំពីលក្ខខណ្ឌតម្រូវ ឯកសាររដ្ឋបាល និងជំហាននានាសម្រាប់ម្ចាស់មន្ទីរពេទ្យ គ្លីនិក ឬគ្រឹះស្ថានសុខាភិបាលឯកជនដែលចង់ក្លាយជាដៃគូសហការផ្លូវការជាមួយ ប.ស.ស.។ ជួយឱ្យភាគីវិស័យឯកជនយល់ដឹងពីរបៀបរៀបចំខ្លួន និងបំពេញលក្ខណៈវិនិច្ឆ័យស្របតាមស្តង់ដារ បច្ចេកទេសដែលបានកំណត់។
២. ផ្សព្វផ្សាយបទប្បញ្ញត្តិ និងគោលការណ៍ច្បាប់ពាក់ព័ន្ធ ធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងសេវាសុខាភិបាលឯកជនបានជ្រួតជ្រាបពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ បញ្ជាក់ឱ្យបានច្បាស់លាស់អំពីសិទ្ធិអំណាច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភាគីទាំងសងខាង ព្រមទាំងយន្តការត្រួតពិនិត្យគុណភាពសេវាកម្ម។
៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបេឡាជាតិសន្តិសុខសង្គម-ផ្នែកឯកជន ពង្រឹងទំនាក់ទំនងការងារដ៏ជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញការអនុវត្តគោល នយោបាយជាតិគាំពារសង្គមឱ្យទទួលបានជោគជ័យ។ បង្កើតបណ្ដាញផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែទូលំទូលាយ និងមានភាពងាយស្រួលដល់សមាជិក។
៤. បើកវេទិកាពិភាក្សាផ្តល់ឱកាសឱ្យម្ចាស់សេវាសុខាភិបាលឯកជនលើកឡើងពីឧបសគ្គ ឬបញ្ហាប្រឈមជាក់ស្តែងក្នុងការ អនុវត្តកន្លងមក។ ជជែកវែកញែករកដំណោះស្រាយប្រកបដោយភាពបត់បែន ដើម្បីធានាថាភាគីទាំងអស់ទទួលបានផល ប្រយោជន៍ និងប្រសិទ្ធភាពអនុវត្តខ្ពស់។










