ត្រៀមខ្លួនសម្រាប់រាត្រី ហាឡូវីន ដ៏សប្បាយរីករាយ និងពោរពេញដោយពណ៌ចម្រុះ នៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ចាប់ពីកម្មវិធីកម្សាន្តសម្រាប់គ្រួសារ អាហារប៊ូហ្វេគ្រឿងសមុទ្រដ៏សម្បូរបែប ការគូរមុខបែបហាឡូវីន តន្ត្រីផ្ទាល់ ឌីជេ និងកម្មវិធីជប់លៀងដ៏រំភើបនៅកណ្តាលទីក្រុងភ្នំពេញ។ ឆ្នាំនេះ មិនថាអ្នកចង់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬចូលរួមរាត្រីកម្សាន្តដ៏រស់រវើកនោះទេ យើងមានកម្មវិធីកម្សាន្តជាច្រើនសម្រាប់ភ្ញៀវ។

1- Spooky Family Fun នៅភោជនីយដ្ឋាន Maket Cafe
អាហារប៊ូហ្វេគ្រឿងសមុទ្រដ៏សម្បូរបែប រួមជាមួយសកម្មភាពសប្បាយៗសម្រាប់កុមារ ការគូរមុខបែបហាឡូវីន និងបរិយាកាសដ៏កក់ក្ដៅសម្រាប់ការជួបជុំគ្រួសារ នៅថ្ងៃទី ៣១ តុលា ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច – ៩:០០ យប់។ តម្លៃ: ៣៨ ដុល្លារ++ សម្រាប់មនុស្សធំ និង ២៥ ដុល្លារ++ សម្រាប់កុមារ (អាយុ ៦-១១ ឆ្នាំ) រួមបញ្ចូល ភេសជ្ជៈស្វាគមន៍ ១ កែវ សម្រាប់ភ្ញៀវគ្រប់រូប។
2- Web of Night នៅបានីយដ្ឋាន FiveFive Rooftop Bar
ស្វែងរកបទពិសោធន៍រាត្រីដ៏ទាក់ទាញ ក្រោមការតុបតែងបែបសំណាញ់ពីងពាង ជាមួយមុខម្ហូបពិសេស Combo Halloween Platter ស្រាក្រឡុកច្នៃប្រឌិត និងឌីជេ អមដោយទេសភាពដ៏អស្ចារ្យនៃទន្លេមេគង្គ និងទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ ថ្ងៃទី ៣១ តុលា ២០២៦ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ។
3- Metro After Dark នៅបារ Metropole Underground
តុបតែងខ្លួនឱ្យលេចធ្លោ ហើយចូលរួមក្នុងរាត្រី ហាឡូវីន ដ៏រំភើបបំផុតប្រចាំឆ្នាំ។ រីករាយជាមួយការសម្តែងតន្ត្រីផ្ទាល់ ឌីជេ គូរមុខបែបហាឡូវីន ភេសជ្ជៈពិសេស និងការប្រកួតសម្លៀកបំពាក់ ហាឡូវីន ដើម្បីឈ្នះរង្វាន់ធំ។ សម្លៀកបំពាក់ល្អបំផុត នឹងទទួលបានប័ណ្ណស្នាក់នៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ តម្លៃ ២៥០ ដុល្លារ។
ថ្ងៃទី ៣០ និង ៣១ តុលា ២០២៦ ចាប់ពីម៉ោង ៨:០០ យប់ – ១២:០០ អធ្រាត្រ
• សំបុត្រទិញទុកជាមុន: ១២ ដុល្លារ++
• សំបុត្រទិញនៅទីតាំង: ១៥ ដុល្លារ++
សំបុត្ររួមបញ្ចូល៖ ភេសជ្ជៈ ១ មុខ (Whisky Shot ឬ Cocktail) និងអាហារសម្រន់
មិនថាអ្នកចង់រីករាយជាមួយគ្រួសារ ទស្សនាទេសភាពពី Rooftop ឬចូលរួមកម្មវិធីជប់លៀងដ៏រំភើបនោះទេ សូមអញ្ជើញអបអរ ហាឡូវីនតាមស្ទាយ៍របស់អ្នក នៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុក៖ 097 350 1234។

