មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណម្នាក់ ត្រូវបណ្តេញចេញពីតំណែង ក្រោយលេចធ្លាយព័ត៌មានសម្ងាត់

អន្តរជាតិ

ឧត្តមសេនីយ៍ Brett Sylvia ដែលជាអ្នកយុទ្ធសាស្ត្រផ្នែកយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រូវបានដកចេញពីតំណែង ជុំវិញការចោទប្រកាន់ពីបទធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់របស់មន្ទីរបញ្ចកោណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Brett Sylvia ត្រូវបានដកចេញពីតំណែងជានាយកផ្នែកយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយ (J5) នៃគណៈអគ្គសេនាធិការចម្រុះ (Joint Chiefs of Staff) បន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានចែករំលែកព័ត៌មានសម្ងាត់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍មួយបាននិយាយថា ៖” ការលេចធ្លាយព័ត៌មានដោយលោក Sylvia នេះ បានក្លាយជារឿងធ្ងន់ធ្ងរខ្លាំង រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ចាំបាច់ត្រូវចាត់វិធានការភ្លាមៗ ដោយដកលោកចេញពីតំណែង ដើម្បីការពារសន្តិសុខជាតិ។ ហើយចាំបាច់ត្រូវមានសកម្មភាពជាបន្ទាន់ ហើយមិនអាចពន្យារពេលបានទៀតទេ”។

គួរជម្រាបជូនថា គណៈអគ្គសេនាធិការចម្រុះ គឺជាស្ថាប័នដែលគាំទ្រដល់ប្រធានគណៈអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក មានតួនាទីទទួលខុសត្រូវក្នុងការដាក់ជូននូវផែនការ និងអនុសាសន៍នានាពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកតែងតែពណ៌នាឧត្តមសេនីយ៍ Sylvia ថាជា «អ្នករៀបចំផែនការដ៏សំខាន់» និងជា «អ្នកយុទ្ធសាស្ត្រយោធាជាន់ខ្ពស់» របស់មន្ទីរបញ្ចកោណ៕​