ប្រទេសកាណាដា បានសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាលើកដំបូង គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ មក បន្ទាប់ពីអតិផរណាបានកើនឡើងខ្ពស់ដែលបង្កឡើងដោយសារតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៨ ខែតុលា ធនាគារកណ្តាលកាណាដា (Bank of Canada) បានដំឡើងអត្រាការប្រាក់គោលចំនួន ២៥ពិន្ទូបន្ថែម ពីកម្រិត ០,២៥% ដល់ ២,៥%។ វិធានការនេះគឺស្របទៅនឹងការព្យាករពីមុន។ ហើយនេះ ក៏ជាលើកដំបូងផងដែរ ដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក។
មិនតែប៉ុណ្ណោះ ស្ថាប័ននេះក៏បានដំឡើងការព្យាករអំពីអតិផរណាសម្រាប់ឆ្នាំ២០២៧ ខាងមុខ ពី ២% ឡើងដល់ ៣,១% ផងដែរ។ ចំណែកឯកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងឈានដល់ ១% ដែលជាកម្រិតខ្ពស់ជាងការព្យាករ ០,៧% កាលពីខែកក្កដា។
គួរជម្រាបជូនថា ជុំវិញវិធានការចុងក្រោយនេះ អាចធ្វើឱ្យអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្សេងៗទៀតនៅតាមធនាគារកើនឡើង ហើយអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ៕

