វៀតណាម គ្រោងចាយលុយជាង ៦ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿន ១២ខ្សែ ក្នុងឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះប្រទេសវៀតណាម កំពុងធ្វើការទៅលើការសាងសង់ផ្លូវល្បឿនលឿនធំៗជាច្រើន ដែលនឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈគម្រោងទាំងនេះ ភាគច្រើននឹងត្រូវអនុវត្ត នៅភាគខាងត្បូងនៃប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋសភារបស់ប្រទេសវៀតណាម កាលពីខែមុន បានអនុម័តទៅលើការងារសាងសង់ ផ្លូវល្បឿនលឿន ចំនួន ១២ ដោយតភ្ចាប់ពីភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលមានចម្ងាយសរុបចំនួន ៧២៩ គីឡូម៉ែត្រ ។

យ៉ាងណា ចំពោះគម្រោងផ្លូវទាំង ១២ ខ្សែខាងលើ នឹងត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១៤៧ ទ្រីលានដុង ឬ ៦,៤៩ ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ជូនដោយមូលនិធិរបស់រដ្ឋាភិបាលផ្ទាល់តែម្តង ។

គួរឱ្យដឹងផងដែរថា ការសាងសង់ផ្លូវល្បឿនលឿន Don Dang – Tra Linh ប្រវែង ៩៣ គីឡូម៉ែត្រ ដែលតភ្ចាប់ពីខេត្ត Lang Son និង Cao Bang គ្រោងនឹងចាប់ផ្តើម នៅចុងឆ្នាំនេះ ។

មិនប៉ុណ្ណោះ គម្រោងខាងលើ នឹងត្រូវចំណាយថវិកាអស់ ២០,៩ ទ្រីលានដុង សម្រាប់ផ្លូវល្បឿនលឿន ដែលមាន ៤ គន្លង និងមានល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយនឹងបន្តពង្រីក ២២ គីឡូម៉ែត្របន្ថែមទៀត ទៅកាន់ព្រំដែន Tra Linho បន្ទាប់ពីឆ្នាំ ២០២៥ ៕

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះ នឹងអាចកាត់បន្ថយរយ:ពេលធ្វើដំណើរដល់ពាក់កណ្តាល រវាងទីក្រុងហាណូយ ទៅកាន់ខេត្ត Cao Bang មកសល់ត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ៕

ប្រភព: VN Express