រដ្ឋាភិបាល បានឯកភាពជាមួយធនាគារពិភពលោក អនុវត្តន៍គម្រោងធ្វើផ្លូវ ក្រោមទុន ២៧០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការ ជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល។

សម្តេចបន្តថា តាមរយៈថវិកាគម្រោង ប្រមាណ២៧០លានដុល្លារ ដែលត្រូវអនុវត្ដចំនួន១៨ខែ យើងនឹងធ្វើការជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោង ដែលយើងធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដដែល គ្រាន់តែមិនប្រើរោងចក្រ ដោយធ្វើកុងត្រាជាមួយសហគមន៍ ដើម្បីផ្ដល់ការងារនៅក្នុងសហគមន៍ ដូច្នេះថវិកានេះ មិនត្រឹមតែបានក្រុមហ៊ុនកុងត្រានោះទេ គឺចូលទៅក្នុងសហគមន៍។

បើតាមរដ្ឋាភិបាល បានគូសបញ្ជាក់ថា គម្រោងនេះ ត្រូវអនុវត្ដជាបន្ទាន់ ដោយមិនត្រូវចាំ៥ឆ្នាំនោះទេ គឺដាក់ចូលដើម្បីអនុវត្ត នៅក្នុងរយៈពេល១៨ខែ ដោយចាប់ផ្ដើមពីដើមឆ្នាំ២០២៧ តទៅ៕ អត្ថបទ៖ហ្សាលីន