ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ទទួលស្វាគមន៍ អគ្គលេខាធិការអង្គការ OIF ដើម្បីរួមគ្នាឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកស្រី Louise Mushikiwaboអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជានាយកខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក៏បានអញ្ជើញទទួលស្វាគមន៍វត្តមានរបស់លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត។

ការអញ្ជើញមកដល់របស់លោកស្រី Louise Mushikiwabo នាពេលនេះ គឺដើម្បីរួមគ្នាត្រៀមរៀបចំ និងពិនិត្យលើការងារចុងក្រោយ សម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit)។ កិច្ចប្រជុំកំពូលមួយនេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការជឿជាក់របស់អន្តរជាតិមកលើកម្ពុជា ព្រមទាំងបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងនាមជាសមាជិកដ៏លេចធ្លោមួយក្នុងគ្រួសារហ្វ្រង់កូហ្វូនី។ វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនិយាយភាសាបារាំងនៅជុំវិញសកលលោក នឹងមកជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ដែលនេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក៕