ឧកញ៉ា ឡាយ ឈុនហួ ទទួលជួបប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ពិភាក្សាពិនិត្យលើលទ្ធផល​នៃការនាំចេញអង្ករកម្ពុជាទៅចិន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធាន​សហព័ន្ធ​ស្រូវអង្ករកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយ លោកស្រី Guan Wei ទីប្រឹក្សាទទួលបន្ទុក​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Wei Liang លេខាទី១ និង អ្នកនាង Xu Peiqi អនុព័ន្ធទទុលបន្ទុក​ផ្នែក​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជាលេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណា​ចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យមើលទៅលើលទ្ធផល​នៃការនាំចេញអង្ករកម្ពុជាទៅចិន នាពេលកន្លងមក និងវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន  ព្រមទាំងដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធ​ភាពបន្ថែមទៀត។

សូមជម្រាបថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៦។ យោងតាមទិន្នន័យចុងក្រោយបង្អស់ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១២៩,៣៣២ តោន ទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំ២០២៥។ តម្លៃនាំចេញសរុបមានចំនួន ៧៥.៨៨ លានដុល្លារ៕