សហស្ថាបនិក TikTok ក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិនជាលើកដំបូង ជាមួយទ្រព្យសម្បត្តិជាង ៨៤ពាន់លានដុល្លារ

អន្តរជាតិ

លោក Zhang Yiming ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន ByteDance និងជាក្រុមហ៊ុនមេរបស់ TikTok បានក្លាយជាបុគ្គលមានបំផុតនៅប្រទេសចិន ដោយផ្អែកតារាងចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ២០២៦ ក្រោយពីទ្រព្យសម្បត្តិរបស់លោក កើនរហូតដល់ ៨៤ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រិនវ័យ ៤៣ឆ្នាំរូបនេះ បានឡើងមកកាន់តំណែងលេខ១ ជាលើកដំបូង ដោយជំនួសតំណែងរបស់លោក Zhong Shanshan ដែលជាមហាសេដ្ឋីក្នុងវិស័យទឹកបរិសុទ្ធ និងធ្លាប់កាន់តំណែងកំពូលនេះអស់រយៈពេល ៥ឆ្នាំជាប់ៗគ្នា។

យ៉ាងណាមិញ យោងតាមតារាងដែលចេញផ្សាយដោយទស្សនាវដ្តី Forbes កាលពីថ្ងៃទី៤ ខែវិច្ឆិកា ទ្រព្យសម្បត្តិសរុបរបស់លោក Zhang បានកើនឡើងជាង ២១% ពីចំនួន ៦៩,៣ពាន់លានដុល្លារកាលពីឆ្នាំមុន។

ជុំវិញការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកនេះ បានកើតឡើងស្របពេលដែលក្រុមហ៊ុន ByteDance កំពុងពន្លឿនការពង្រីកខ្លួនទៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដោយមានផែនការវិនិយោគរហូតដល់ ៧០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលភាគច្រើនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI៕​